2025-07-04
ឃី ភារៈ
2025-07-04
ឃី ភារៈ
ភ្នំពេញ៖ ការលើកកម្ពស់វិស័យថាមពលមានសារសំខាន់គួរឱ្យកត់សម្គាល់ ក្នុងចំណោមវិស័យសក្តានុពលផ្សេងទៀតរបស់ប្រទេស ដើម្បីសម្រេចបាននូវចក្ខុវិស័យប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់ឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការជំរុញការផ្គត់ផ្គង់ថាមពលក្នុងប្រទេស ជាមួយនឹងវិធីសាស្ត្រស្វះស្វែងរកប្រភពថាមពលដែលអនុគ្រោះដល់បរិស្ថានអាចសម្រេចទៅបានលុះត្រាតែប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកំណត់នូវបញ្ហាប្រឈមដែលត្រូវការដោះស្រាយនិងបំពេញបន្ថែមឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនេះ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្កើតឡើងដោយវិធីសាស្ត្របរិមាណវិស័យ រួមទាំងការវាយតម្លៃនៃវិស័យថាមពលកម្ពុជា ការប្រមូលទិន្នន័យអំពីបរិបទថាមពលរបស់ប្រទេស។
បន្ថែមលើនេះ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ក៏បានបង្កើតឡើងដោយប្រើវិធីសាស្រ្តគុណវិស័យ ដែលរួមមាន ការស្ទង់មតិ និងការពិគ្រោះយោបល់ជាមួយស្ថាប័នផ្សេងៗដែលពាក់ព័ន្ធនឹងវិស័យថាមពលរបស់ប្រទេស។ នៅពេលដែលមានទំនោរឆ្ពោះទៅរក «ឧស្សាហកម្ម ៤.០» នៅកម្ពុជាយ៉ាងលឿន តម្រូវការ នៃបច្ចេកវិទ្យាទំនើបសម្រាប់ថាមពលស្អាតគឺចាំបាច់ជាងពេលណាទាំងអស់។ បច្ចេកវិទ្យាថាមពល សំដៅលើការរួមបញ្ចូលគ្នានៃឧបករណ៍ផ្នែករឹង បច្ចេកទេស ជំនាញ វិធីសាស្ត្រ និងដំណើរការផលិតកម្មការផលិតថាមពល និងការផ្តល់សេវាថាមពល។ ទាំងនេះទាក់ទងទៅនឹងវិធីសាស្ត្រដែលយើងបង្កើត បម្លែង រក្សា ទុក ផ្ទេរ និងប្រើប្រាស់ថាមពល៕
ប្រភពពី៖ ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី