SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្ម ឱ្យសហព័ន្ធដំឡូងមី ជំរុញការកសាងសហគមន៍កសិកម្មទំនើប ផ្គត់ផ្គង់តម្រូវការទីផ្សារ និងមានស្តង់ដាត្រឹមត្រូវ


រដ្ឋមន្ត្រីកសិកម្ម ឱ្យសហព័ន្ធដំឡូងមី ជំរុញការកសាងសហគមន៍កសិកម្មទំនើប ផ្គត់ផ្គង់តម្រូវការទីផ្សារ និងមានស្តង់ដាត្រឹមត្រូវ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-07

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-07

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យសហព័ន្ធដំឡូងមីកម្ពុជា ជំរុញការងារកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នា ដើម្បីមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ។

ក្នុងជំនួបជាមួយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានឱ្យសហព័ន្ធដំឡូងមី ចេះបត់បែន ដឹងពីតម្រូវការ ផ្គត់ផ្គង់ និងមានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ដើម្បីជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។ បន្ថែមពីនេះ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំឱ្យសហព័ន្ធ ពិនិត្យពីការរៀបចំអង្គការចាត់តាំង និងភាពជាតំណាង ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានណែនាំសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ បើតាមការចុះផ្សាយក្រសួងកសិកម្ម នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តដល់សហព័ន្ធឱ្យបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី