SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងឧស្សាហកម្ម ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ឱ្យកាន់តែលឿន និងល្អប្រសើរ


ក្រសួងឧស្សាហកម្ម ជំរុញឱ្យភាគីពាក់ព័ន្ធរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ឱ្យកាន់តែលឿន និងល្អប្រសើរ
ពាណិជ្ជកម្ម

2024-12-26

គិត បុប្ផា

ពាណិជ្ជកម្ម

2024-12-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សិក្ខាសាលាស្តីពី«ទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន» លើកទី១៧ ជាស្ពានមួយ ដើម្បីដឹកជញ្ជូនបទពិសោធ ចំណេះដឹងពាក់ព័ន្ធទឹកស្អាត និងអនាម័យ ពិសេសជាការភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនជប៉ុន និងប្រតិបត្តិករទឹកស្អាតនៅកម្ពុជា ដើម្បីរួមគ្នាលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យកាន់តែលឿន និងល្អប្រសើរនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងសិក្ខាសាលាដែលធ្វើឡើងកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយបង្ហាញការវិវត្តជឿនលឿននៃបច្ចេកវិទ្យា និងកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធរបស់កម្ពុជា និងជប៉ុន ក្នុងវិស័យទឹកស្អាត និងអនាម័យ ឯកឧត្តម ស៊ឹម ស៊ីថា បានជំរុញឱ្យភាគីពាក់ព័ន្ធទាញយកអត្ថប្រយោជន៍ពីឧត្តមានុវត្តន៍ និងបច្ចេកវិទ្យាទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈមរួម ពិសេសផលប៉ះពាល់ដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុលើប្រភពទឹក។ ជាមួយគ្នានេះ ឯកឧត្តម ស៊ឹម ស៊ីថា ក៏បានស្នើឱ្យមានកិច្ចសហការក្នុងចំណោមភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញសេវាសាធារណៈសំខាន់ៗ ឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDC6) របស់កម្ពុជា ស្តីពីទឹកស្អាត និងអនាម័យ។

ក្រៅពីជំរុញភាគីពាក់ព័ន្ធ ឯកឧត្តម ស៊ឹម ស៊ីថា ក៏បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា រួមមានកំណើននៃការតបណ្តាញទឹកស្អាតជាង ១,៤លានតំណ និងសមត្ថភាពផលិតទឹកស្អាតប្រមាណ ៤៥លានម៉ែត្រគូបក្នុងមួយខែ នាពេលបច្ចុប្បន្ន។ ចំណែក ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ថែមថា សិក្ខាសាលានេះ នឹងជួយពង្រឹងសមត្ថភាពបច្ចេកទេសរបស់វិស្វករ និងមន្រ្តីជំនាញក្នុងវិស័យទឹកកខ្វក់ ឱ្យកាន់តែប្រសើរឡើងផងដែរ។ ក្នុងសិក្ខានេះដែរ ឯកឧត្តម កឹម បូរី ក៏លើកឡើងពីភាពប្រទាក់ក្រឡានៃសេវាផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធទឹកកខ្វក់ដូច្នេះថា៖ «ការគ្រប់គ្រងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ នឹងត្រូវបានពង្រឹងជាមួយនឹងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ដែលទើបបានអនុម័តនាពេលថ្មីៗនេះ»។

ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ភាពជោគជ័យ ក្នុងការផ្តល់សេវាទឹកស្អាតនៅភ្នំពេញ ដែលគេស្គាល់ទូទាំងពិភពលោកថាជា អព្ភូតហេតុទីក្រុងភ្នំពេញ បានឆ្លុះបញ្ចាំងពីភាពជាដៃគូប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ។ ហើយកម្ពុជា និងជប៉ុន ក៏ចង់ពង្រីកគំរូនេះ ដើម្បីសម្រេចបាន អព្ភូតហេតុ បែបនេះសម្រាប់តំបន់ផ្សេងៗទៀត ក្នុងការផ្តល់សេវាទឹកស្អាត និងការគ្រប់គ្រងទឹកកខ្វក់»។ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត UENO ក៏បានបញ្ជាក់ពីគម្រោងថ្មីៗ ដែលគាំទ្រដោយជំនួយអភិវឌ្ឍន៍របស់ជប៉ុន សម្រាប់វិស័យទឹកស្អាត និងអនាម័យ នៅខេត្តសៀមរាប ពោធិ៍សាត់ ស្វាយរៀង និងខេត្តមណ្ឌលគិរី។

ក្នុងសិក្ខាខាងលើនេះ ក៏មានការផ្ទេរអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ (MoC) រវាងក្រសួងឧស្សាហកម្ម និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន សម្រាប់កិច្ចសហការទូលំទូលាយ ផ្តោតលើការផ្តល់សេវាទឹកស្អាត ដែលមានប្រសិទ្ធភាព និងនិរន្តរភាព សម្រាប់លើកកម្ពស់សុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលាដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម, ក្រសួងសាធារណការ និងសមភាគីជប៉ុន ដោយមានអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធប្រមាណ ៣០០នាក់ មកពីប្រទេសទាំងពីរ ផ្តោតលើយុទ្ធសាស្ត្រនវានុវត្តន៍ ដើម្បីបង្កើនប្រសិទ្ធភាពវដ្តនៃទឹក និងមានការតាំងបង្ហាញបច្ចេកវិទ្យាទំនើបៗ ទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យ, ការចែករំលែកចំណេះដឹង និងឱកាសផ្គូផ្គងអាជីវកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី