SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីអ្វីខ្លះ?


តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សាព្វផ្សាយអប់រំ បានឱ្យដឹងថា កត្តារួមផ្សំមួយចំនួនដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើងនៅកម្ពុជាក៏ដូចជាក្នុងតំបន់ មានដូចជា៖ កត្តាតម្រូវការ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់អង្គភាពពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋទូទៅ, កង្វះការយល់ដឹង ឬភាពធ្វេសប្រហែសលើហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសការពារ រួមទាំងកម្រិតស្ថាប័ន និងបុគ្គល។

កត្តាច្បាប់បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងដូចជាច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់ស្តីពីកិច្ចគាំពារអត្តសញ្ញាណបុគ្គល និងច្បាប់សន្តិសុខបច្ចេកវិទ្យាជាដើម។

ជាមួយគ្នានេះ ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer), ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ បច្ចេកទេសខ្ពស់ និងស្មុគស្មាញក្នុងការប្រព្រឹត្តិបទល្មើស ដោយឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី