2025-08-17
ឃី ភារៈ
2025-08-17
ឃី ភារៈ
ថ្មីៗនេះ សហគមន៍កសិកម្មទំនើប «អភិវឌ្ឍដំណាំស្រូវកំពង់ធំ» នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានចាប់ផ្ដើមប្រមូលផលពូជស្រូវ OM 4900 ក្រោយពីបានដាំដុះតាមការចុះកិច្ចសន្យាទុកមុនជាមួយក្រុមហ៊ុន BRM Agro ក្នុងតម្លៃ ១០០០៛ ក្នុងមួយគីឡូក្រាម។
ជាទូទៅ ក្រសួងតែងតែជំរុញសហគមន៍កសិកម្មទំនើប ចុះកិច្ចសន្យាដាំដុះពូជយុទ្ធសាស្ត្រក្នុងស្រុក ប៉ុន្តែសហគមន៍ក៏អាចចុះកិច្ចសន្យាដាំដុះពូជដទៃបានដែរ ប្រសិនបើសហគមន៍ទទួលបានតម្លៃ និងលក្ខខណ្ឌល្អពីដៃគូជាអ្នកទិញ។
ក្រសួងកសិកម្មគូសបញ្ជាក់ថា ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះតាមកិច្ចសន្យាទុកមុន អាចជួយពុកម៉ែបងប្អូនប្រជាកសិករវៀសផុតពីហានិភ័យនៃការប្រែប្រួលថ្លៃស្រូវ ហើយធានាទីផ្សារទុកមុន។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនជានិច្ចដើម្បីជួយជ្រោមជ្រែងការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលផលចំណេញទាំងអស់គ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី