SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ឌិត ទីណា ជំរុញឱ្យអគ្គនាយកដ្ឋានកសិកម្មផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់របស់សហគមន៍កសិកម្មទំនើប


ឯកឧត្តម ឌិត ទីណា ជំរុញឱ្យអគ្គនាយកដ្ឋានកសិកម្មផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់របស់សហគមន៍កសិកម្មទំនើប
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យអគ្គនាយកដ្ឋានកសិកម្មផ្តោតទៅលើគុណភាពនៃការផ្គត់ផ្គង់របស់សហគមន៍កសិកម្មទំនើប ដើម្បីបំពេញតម្រូវការទីផ្សារទាំងគុណភាព និងបរិមាណ បច្ចេកទេសច្បាស់លាស់ សេដ្ឋកិច្ចមាត្រដ្ឋាន ក្នុងការថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ត្រឹមត្រូវ ក្នុងការតភ្ជាប់ខ្សែចង្វាក់តម្លៃ។

ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ពាក់ព័ន្ធនឹងការងារធាតុចូលកសិកម្ម មន្ត្រីកសិកម្មត្រូវបន្តការយកចិត្តទុកដាក់ លើការកំណត់ថ្លៃច្បាស់លាស់ ជាពិសេសត្រូវមានអំណាចនៅក្នុងទីផ្សារ និងមានអំណាចនៃការចរចាផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងនឹងជំរុញការងារបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម និងមន្ទីរពិសោធន៍ជាតិ ដើម្បីជំរុញដល់ការងារស្រាវជ្រាវ និងការងារពិសោធឱ្យមានភាពបន្ស៉ីគ្នា មាននវានុវត្តន៍ខ្ពស់ និងអាចបម្រើគ្រប់អនុវិស័យទាំងអស់ក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តឱ្យមន្ត្រីកសិកម្មទាំងអស់ត្រូវសហការគ្នាគ្រប់អនុវិស័យ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម ដែលជាផ្នែកមួយក្នុងការចូលរួមទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី