2024-12-24
ទូច សូរិយា
2024-12-24
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា រោងម៉ាស៊ីនធំៗនៅក្នុងស្រុក សហការគ្នាបង្កើនការទិញស្រូវធ្ងន់ចុងរដូវ ទោះបីជាប្រភេទស្រូវធ្ងន់នេះ មានតម្រូវការតិចសម្រាប់ការនាំចេញក៏ដោយ។
តាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនស៊ីកនេត ឈ័រ រ៉ាយ នៅខេត្តបន្ទាយមានជ័យ បានទិញស្រូវនាងខុនចំនួន ២១១តោននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដែលនឹងបន្តទិញថែមទៀត ដើម្បីយកទៅកែច្នៃជាអង្ករ Parboiled សម្រាប់ការនាំចេញ។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបន្តថា ក្រុមហ៊ុន CITY RICE ឬរោងចក្រ កិនស្រូវ កែច្នៃអង្ករ ឡាយ សែ ដែលនៅស្រុកថ្មគោល ខេត្តបាត់ដំបង ក៏បានប្រមូលទិញស្រូវនាងខុនចំនួន ៦៨០តោន នៅថ្ងៃទី២០ ធ្នូ ផងដែរ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថា ក្រុមហ៊ុន CITY RICE ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងការនាំអង្ករចេញនេះ ក៏មានគម្រោងទិញស្រូវថែមទៀតដើម្បីជួយរក្សាស្ថេរភាពតម្លៃផងដែរ។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រៅពីរោងម៉ាស៊ីន២ខាងលើនេះ ក៏មានរោងម៉ាស៊ីនជាច្រើនទៀតនូវបន្តទិញស្រូវនាងខុននិងស្រូវធ្ងន់ទៅតាមលទ្ធភាពស្តុកនិងឡសម្ងួតផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ក៏បានអំពាវនាវឱ្យកសិករសម្ងួតស្រូវទុកឱ្យបានល្អ ដើម្បីប្រើជាសន្តិសុខស្បៀងគ្រួសារផង និងច្រូតដៃដើម្បីងាយស្រួលបន្សុទ្ធគ្រាប់ពូជស្រូវបានល្អដែលជួយឱ្យស្រូវបានតម្លៃល្អផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី