2025-11-23
ទូច សូរិយា
2025-11-23
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី វិនិយោគលើការធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងទំនាក់ទំនងទីផ្សារ ដើម្បីធានាបាននូវនិរន្តរភាពរយៈពេលវែងសម្រាប់អ្នកផលិតអំបិលទាំងអស់។
ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧកញ៉ា កែវ មុំ ប្រធាន CPMEC និងជាអភិបាលនៃក្រុមហ៊ុន លីលី បានលើកឡើងថា ក្រុមហ៊ុន លីលី ហ្វ៊ូដ បានសិក្សាលើអនុវិស័យអំបិល ហើយមានចំណាប់អារម្មណ៍វិនិយោគខ្នាតធំ ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា ក្នុងនោះក្រុមហ៊ុន ក៏បានស្នើសុំការគាំទ្រពីក្រសួង និងរាជរដ្ឋាភិបាល លើការកែលម្អប្រព័ន្ធឡូជីស្ទីក ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញជាដើម។
ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញការកែលម្អយន្តការសម្របសម្រួល ក្នុងអនុវិស័យនេះ តាមរយៈសមាគមអ្នកផលិតអំបិលដែលនឹងត្រូវបង្កើតថ្មី ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុន លីលី ហ្វ៊ូដ អ៊ីនដាសទ្រី ដើរតួនាទីកាតាលីករ ក្នុងនាមជាក្រុមហ៊ុនផលិតខ្នាតធំ ដែលលើកកម្ពស់ស្តង់ដារផលិតកម្ម ពង្រីកឱកាសទីផ្សារ និងកាត់បន្ថយបញ្ហាប្រឈម រួមទាំងបញ្ហាតម្លៃអំបិល ក្នុងនោះក្រសួង ក៏បានត្រៀមខ្លួនសម្របសម្រួលកិច្ចសន្ទនា និងការសហការរវាងក្រុមហ៊ុន ជាមួយនឹងសិប្បករផលិតអំបិល ដោយឈរលើស្មារតីផលប្រយោជន៍ទៅវិញទៅមក និងការបង្កើនទំនុកចិត្តទីផ្សារ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី