SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន Sunwah Group គ្រោងពង្រីកការវិនិយោគលើវិស័យចំនួន៥ បន្ថែមទៀត នៅកម្ពុជា


ក្រុមហ៊ុន Sunwah Group គ្រោងពង្រីកការវិនិយោគលើវិស័យចំនួន៥ បន្ថែមទៀត នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Sunwah Group របស់ចិន គ្រោងពង្រីកការវិនិយោគលើវិស័យចំនួន៥ បន្ថែមទៀត នៅប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group វិស័យចំនួន៥នោះ មានដូចជា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង, ការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ, វិស័យទេសចរណ៍, ការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី និងការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ មេសា លោក Jonathan K.S. Choi ក៏បានលើកឡើងអំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេស ការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្វាគមន៍រាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន Sunwah Group នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិន។

ម្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំឱ្យក្រុមហ៊ុន Sunwah Group ពិភាក្សាបន្ថែមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិយោគលើយានយន្តអគ្គិសនី EV ។ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍វិញ សម្តេចធិបតី លើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយគាំទ្រវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរត្រង់ ពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងបានបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីផ្តល់សេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។ ដោយឡែក ចំពោះការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G, សម្តេចធិបតី បានឱ្យក្រុមហ៊ុនពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី