SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធថ្មីរបស់អាម៉េរិក ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច


សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធថ្មីរបស់អាម៉េរិក ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច
A+ A-

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា (AmCham Cambodia) អំពាវនាវឱ្យមានការដោះស្រាយបញ្ហាពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា ដើម្បីជៀសវាងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសអនុវត្តន៍ «ពន្ធឆ្លើយតបស្មើគ្នា» (Reciprocal Tariffs) ចំពោះបណ្ដាប្រទេសផ្សេងៗ រួមមានកម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥។

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលត្រាំ បានបញ្ជាក់ថា អត្រាពន្ធថ្មីលើទំនិញកម្ពុជា នឹងឡើងដល់ ៤៩% ដោយពាក់ពន្ធទៅនឹងទំនិញគ្រប់ប្រភេទ ដែលក្នុងនោះមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ។ អត្រាពន្ធថ្មីនេះ នឹងចាប់អនុវត្តពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ការដាក់ពន្ធបន្ថែមនេះ គឺដោយសារកម្ពុជា ត្រូវបានរាប់បញ្ចូលជាប្រទេសមានអតិរេកពាណិជ្ជកម្មខ្ពស់ជាងគេជាមួយអាម៉េរិក និងត្រូវបានគេសង្ស័យថាមានពន្ធនិងរបាំងពាណិជ្ជកម្មខ្ពស់ពេកផងដែរ។

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិក បានព្រមានថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយភ្លាមៗនោះទេ វាអាចបណ្តាលឱ្យកម្ពុជា បាត់បង់ការងាររាប់សែននាក់ បង្កើតអស្ថិរភាពសង្គម និងមានការហូរចេញនៃមូលធនយ៉ាងឆាប់រហ័សផងដែរ។ លោក Casey Barnett បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា គួរតែបើកចំហទូលំទូលាយសម្រាប់ទំនិញអាម៉េរិក ដែលអាចនាំចូលដោយគ្មានពន្ធរយៈពេល ៤ ឆ្នាំ ជាជំហានចាប់ផ្តើមក្នុងការដោះស្រាយបញ្ហា និងជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មស្របជាមួយសហរដ្ឋអាម៉េរិកផងដែរ។

ប្រធានសភាពាណិជ្ជកម្មអាម៉េរិក បានលើកឡើងបន្ថែមថា កម្ពុជា បាននាំចូលទំនិញពីអាម៉េរិកត្រឹមតែ ៣៥០លានដុល្លារ ក្នុងឆ្នាំ២០២៤ ខណៈដែលទំនិញនាំចេញទៅសហរដ្ឋអាម៉េរិកមានចំនួន ១២.៨ ពាន់លានដុល្លារ។ លោក Casey Barnett បានបន្ថែមថា កម្ពុជាបើកទូលំទូលាយសម្រាប់អាជីវកម្មអាម៉េរិក ដូចជា Starlink និងក្រុមហ៊ុនជាច្រើនផ្សេងទៀត ដើម្បីរឹតបន្ថែមសមត្ថភាពប្រកួតប្រជែង និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាសកលផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599