2024-09-09
ទូច សូរិយា
2024-09-09
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-កាណាដា នឹងសហការគ្នាលើវិស័យមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ការដោះមីន កិច្ចការកុងស៊ុល និងទេសចរណ៍ ហ្វ្រង់កូហ្វូនី។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងឯកឧត្តម អាឡិន បូមែន អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេសកាណាដានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយ ក្នុងការជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ានផងដែរ។
ក្នុងកិច្ចពិភាក្សានៅទីក្រុងអូតាវ៉ា ប្រទេសកាណា នាថ្ងៃទី៥ កញ្ញា ប្រទេសទាំងពីរ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតក្នុងនាមជា«ដៃគូមានទំនុកចិត្ត» ដែលក្នុងនោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-កាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កាណាដា ក៏ត្រូវបានលើកមកពិភាក្សាផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ជុំ សុន្ទរី ក៏បានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាជាមួយ លោកជំទាវ សាន់ដ្រា ម៉ាកស៏ខាលដល អនុរដ្ឋមន្ត្រីការបរទេសកាណាដា អំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍ និងកង្វល់រួម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី