SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកវិនិយោគជប៉ុន ធ្វើធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យអ្នកវិនិយោគជប៉ុន ធ្វើធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានធ្វើបទបង្ហាញអំពី «បរិយាកាសធុរកិច្ច និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា» ដើម្បីជំរុញអ្នកវិនិយោគជប៉ុនឱ្យទៅធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសចូលរួមជាវាលគ្មិននៅកម្មវិធីសិក្ខាសាលាវិនិយោគ អំឡុងព្រឹត្តិការណ៍ពិព័រណ៍ «Asia Seamless Logistics Forum 2025» នៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ កាលពីថ្ងៃទី២២-២៣ ខែឧសភានេះ លោក ស៊ីន សារ៉ាយ ក៏បានអញ្ជើញក្រុមហ៊ុន និងអ្នកចូលរួមទាំងអស់ ឱ្យទៅទស្សនាពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ផងដែរ ដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។

គួរបញ្ជាក់ថា សិក្ខាសាលានេះ បានធ្វើឡើងក្នុងគោលបំណងចែករំលែកនូវព័ត៌មានបច្ចុប្បន្នភាពស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចពាណិជ្ជកម្ម ផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងទេសចរណ៍ ព្រមទាំងពង្រឹង និងពង្រីកបណ្តាញធុរកិច្ចលើ វិស័យដឹកជញ្ជូន ប្រព័ន្ធភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ ក្នុងទិសដៅជួយសម្រួលដល់ធុរកិច្ចនាំចេញ-នាំចូលដល់អ្នកវិនិយោគ រវាងបណ្តាប្រទេសអ្នកចូលរួម និងប្រទេសជប៉ុនជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី