SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី នៅកម្ពុជា ដោយច្នៃចេញពីការដុតសំរាម


ក្រុមហ៊ុនកូរ៉េ ស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី នៅកម្ពុជា ដោយច្នៃចេញពីការដុតសំរាម
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-15

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានស្នើសុំវិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ដោយប្រើប្រាស់បច្ចេកវិទ្យាបង្កើតថាមពលអគ្គិសនី យ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ពីការដុតសំរាមប្រមាណ ១០០តោន ក្នុងមួយថ្ងៃ នៅកម្ពុជា។ នេះជាការលើកឡើងរបស់គណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូក្រុមហ៊ុនកូរ៉េ ក៏បានស្នើសុំការណែនាំបន្ថែមលើគម្រោងផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍ក្រុមហ៊ុន និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគកែច្នៃសំរាម ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់នេះ ព្រមទាំងបានស្នើសុំព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង ដើម្បីឱ្យស្ថាប័នរដ្ឋាភិបាលសម្របសម្រួលអនុវត្តនីតិវិធីបន្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី