SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ម៉ី វ៉ាន់ ត្រូវបានតែងតាំងជាប្រធានក្រុមការងារអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ


ឯកឧត្តម ម៉ី វ៉ាន់ ត្រូវបានតែងតាំងជាប្រធានក្រុមការងារអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ត្រូវបានតែងតាំងជាប្រធានសមាសភាពក្រុមការងារ លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ការតែងតាំងនេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។

សេចក្តីសម្រេចស្តីពីការតែងតាំងរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បញ្ជាក់ថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសម្រេចតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួងស្ថាប័នចំនួន ៦៣រូប ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

សមាសភាពក្រុមការងារចំនួន ៦៣នាក់ រួមមានប្រធានចំនួន ១រូប អនុប្រធានចំនួន ១៥រូប និងសមាជិកមានចំនួន ៤៧រូប។ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. , អគ្គនាយកនៃនិយ័តករក្រោមឱវាទ អ.ស.ហ. និងប្រធានអង្គភាពពាក់ព័ន្ធ ព្រមទាំងសាមីខ្លួនទាំង ៦៣រូប ដែលបានតែងតាំងលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែសីហា ដែលជាថ្ងៃចុះហត្ថលេខានេះតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី