SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិសម្រេចចិត្តយកកម្ពុជា ជាទីតាំងវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព


រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិសម្រេចចិត្តយកកម្ពុជា ជាទីតាំងវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-22

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-22

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិសម្រេចចិត្តយកកម្ពុជា ជាទីតាំងវិនិយោគ និងកិច្ចសហការ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យរីកលូតលាស់បន្ត និងប្រកបដោយចីរភាព។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងពិធីអបអរសាទរការដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល បន្តគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានពលកម្មវ័យក្មេង ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដែលជួយគាំទ្រដល់ផលិតកម្មនានា បានយ៉ាងសកម្ម និងមានប្រសិទ្ធភាព។

ពាក់ព័ន្ធនិងការវិនិយោគនេះ រាជរដ្ឋាភិបាល ក៏កំពុងខិតខំប្រឹងប្រែងសម្របសម្រួលធ្វើឱ្យការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ទទួលបានផ្លែផ្កាគាប់ប្រសើរតាមរយៈគោលនយោបាយវិនិយោគដែលមានភាពបត់បែន ជាមួយនឹងការលើកទឹកចិត្ត និងការការពារដល់ផលប្រយោជន៍វិនិយោគិនជាដើម។ ក្នុងនោះ កម្ពុជា ជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារឱ្យកាន់តែទូលាយ ដែលទីផ្សារទាំងនេះនឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី