2024-09-01
គិត បុប្ផា
2024-09-01
គិត បុប្ផា
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្រេចឱ្យមន្ត្រីរាជការ និយោជិត កម្មករ បានឈប់សម្រាកចំនួន ២២ថ្ងៃក្នុងឆ្នាំ២០២៥។ នេះបើតាមអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
ថ្ងៃឈប់សម្រាកការងារចំនួន ២២ថ្ងៃ នៃឆ្នាំ២០២៥ ក្នុងប្រតិទិននោះ រួមមាន៖ ថ្ងៃទី១ មករា ជាទិវាចូលឆ្នាំសកល ត្រូវបានអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករ សម្រាកចំនួន ១ថ្ងៃ, ថ្ងៃទី៧ មករា ជាទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក ១ថ្ងៃ, ថ្ងៃទី៨ មីនា ត្រូវនឹងទិវាអន្តរជាតិនារី ឈប់សម្រាក ១ថ្ងៃ និងថ្ងៃទី១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានសម្រាកចំនួន ៣ថ្ងៃ។
ចំណែក ក្នុងខែឧសភាវិញ គឺមានថ្ងៃទី១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក ១ថ្ងៃ, ថ្ងៃទី១១ ខែឧសភា ជាពិធីបុណ្យវិសាខបូជា នឹងទទួលបានការសម្រាក ១ថ្ងៃ, ថ្ងៃទី១៤ ឧសភា គឺព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងត្រូវសម្រាក ១ថ្ងៃ និងព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវនឹងថ្ងៃទី១៥ ខែឧសភា បានសម្រាក ១ថ្ងៃ។
នៅថ្ងៃទី១៨ ខែមិថុនា ជាព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាកចំនួន ១ថ្ងៃ, ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី២១-២២-២៣ ខែកញ្ញា នឹងសម្រាកបាន ៣ថ្ងៃ, ថ្ងៃទី២៤ កញ្ញា គឺទិវាប្រកាសរដ្ឋធម្មនុញ្ញ នឹងសម្រាក ១ថ្ងៃ, ថ្ងៃទី១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សម្រាក ១ថ្ងៃ, នាថ្ងៃទី២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងសម្រាក ១ថ្ងៃ។ ទន្ទឹមនឹងថ្ងៃទី៤-៥-៦ វិច្ឆិកា ជាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក ៣ថ្ងៃ ថ្ងៃទី៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក ១ថ្ងៃ និងថ្ងៃទី២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា សម្រាក ១ថ្ងៃ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី