SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណគ្រប់ភាគី ដែលរួមចំណែកឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក សប្បាយយ៉ាងអ៊ឹកធឹក


សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណគ្រប់ភាគី ដែលរួមចំណែកឱ្យការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក សប្បាយយ៉ាងអ៊ឹកធឹក
A+ A-

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានប្រព្រត្តិទៅរយៈពេល៣ថ្ងៃមកនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរុណ និងសរសើរគ្រប់ភាគទាំងអស់ ដែលបានចូលរួមចំណែកជួយឱ្យដំណើរការនៃព្រះរាជពិធីបុណ្យនៅឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេង។

តាមរយៈសារដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហោះនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ដូច្នេះថា៖«ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងស្ថាប័នពាក់ព័ន្ធទាំងអស់បានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ»។

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់សរសើរចំពោះគណៈកម្មការគ្រប់គ្រងការប្រកួត កីឡាករ កីឡាការនី ដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត។ ការខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមកនេះ ធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីការចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗរបស់បណ្តាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជន ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។ ជាមួយគ្នានេះដែរ ការរៀបចំកន្លែងកម្សាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ។

សម្រាប់សម្តេចធិបតី និងភរិយា ក៏បានបង្ហាញនូវសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣ នេះ ដោយសម្តេចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖«ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេស ដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី