SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងចំនួន២ ចុះ MOU ជាមួយក្រុមហ៊ុន Alibaba Cloud ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល


ក្រសួងចំនួន២ ចុះ MOU ជាមួយក្រុមហ៊ុន Alibaba Cloud ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល
A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជីថល និងជំនាញទីផ្សារ ដើម្បីតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថល។

ក្នុងពិធីចុះ MOU កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការតភ្ជាប់ផលិតផលកម្ពុជាទៅកាន់ទីផ្សារឌីជីថលនេះ នឹងបង្កើតឱកាសធុរកិច្ចធំសម្រាប់អាជីវករកម្ពុជា ផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនរាប់លាននាក់ ដែលចាប់អារម្មណ៍ចំពោះផលិតផលសក្តានុពលកម្ពុជា និងពង្រីកវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម ពិសេសឆ្លើយតបទៅនឹងបញ្ហាប្រឈមក្នុងការចូលទៅកាន់ទីផ្សារថ្មីៗ។

លោកជំទាវ ចម និម្មល បានបន្តថា ការចុះ MOU នេះ ក៏ដើម្បីបង្កើនអានុភាពដល់អាជីវករ និងផលិតករកម្ពុជា អាចបង្កើតនូវបរិយាកាសធុរកិច្ចឌីជីថលថ្មីបន្ថែមទៀត ជំរុញដល់ការចូលរួមប្រកបដោយបរិយាប័ន្ន ការផ្តល់កាលានុវត្តភាព និងការបង្កើនអានុភាពសម្រាប់ធុរជន និងបណ្តាអាជីវកម្មក្នុងស្រុក ពិសេសអាជីវករបែបគ្រួសារខ្នាតតូច អាជីវករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបណ្តាអាជីវកម្មផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ក្រុមការងាររបស់ក្រសួងទាំងពីរ និងក្រុមហ៊ុន Alibaba Cloud (Singapore) Private Limited បន្តសហការចែករំលែកចំណេះដឹង បទពិសោធ និងការវិវត្តថ្មីៗនៃបច្ចេកវិទ្យាឌីជីថល ដោយប្រកាន់ខ្ជាប់នូវសា្មរតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ក្នុងការអភិវឌ្ឍ និងបង្កើតថ្នាលឌីជីថល។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី