2023-09-06
SME News
2023-09-06
SME News
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ក្នុងកិច្ចប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា ថា កម្ពុជា ទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អជិត៣ទស្សវត្សរ៍មកនេះរវាងចិន និងអាស៊ាន។ សម្តេចធិបតី ក៏បានលើកពីភាពចាំបាច់ដែលអាស៊ាន ត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ខណៈដែលវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ក្រោយជួបវិបត្តកូវីដ-១៩ ជាសកល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំប្រជុំអាស៊ាន-ចិន លើកទី២៦ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានវត្តមានមេដឹកនាំបណ្តាប្រទេសអាស៊ាន លើកលែងតែមេដឹកនាំរបស់ភូមិ ដែលមិនត្រូវបានអនុញ្ញាដោយសារវិបត្តិនយោបាយផ្ទៃក្នុង និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ពីសារសំខាន់នៃទំនាក់ទំនងល្អរបស់អាស៊ាន និងចិន ដែលបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមគ្នាក្នុងភាពជាដៃគូ។
ក្នុងសន្ទរកថារបស់សម្តេចធិបីនាយករដ្ឋមន្ត្រី ក្នុងនាមជាសមាជិកអាស៊ាន សម្តេចធិបតី បានកត់សម្គាល់អំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នេះ អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។
សូមបញ្ចាក់ផងដែរថា លទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦ បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នា ចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូល៕
នាំមកជូនដោយ