SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បង្ហាញសុទិដ្ឋិនិយមនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បង្ហាញសុទិដ្ឋិនិយមនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន នឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ
A+ A-

ភ្នំពេញ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបង្ហាញសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាកន្លងមក និងទៅអនាគតបន្ថែមទៀត ដែលកើតឡើងដោយចំណងមិត្តភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មានជំនឿជាក់យ៉ាងមុតមាំដូច្នេះថា៖«កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសទាំងពីរ នឹងបន្តសម្រេច និងសម្រេចលើវិស័យអាទិភាពដ៏ទៃទៀត ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសង្គមប្រកបដោយស្ថេរភាព និងនិរន្តរភាព»។

ការបង្ហាញសុទ្ធិដ្ឋិនិយម និងជំនឿជាក់បែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Zhong Jie ទីប្រឹក្សារសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្នុងជំនួបពិភាក្សាការងារដើម្បីស្វែងយល់អំពីចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានប្រាប់ទៅលោកជំទាវ Zhong Jie ថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា បានចេញដំណើរយ៉ាងស្វាហាប់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តរក្សានូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងពីរដ្ឋាភិបាលចិន ដែលបានជួយទាន់ពេលវេលាដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការីករាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក និងបានរួមដំណើរក្នុងការស្ដារ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលរួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន បន្ទាប់ពីជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។

ចំពោះ លោកជំទាវ Zhong Jie ទីប្រឹក្សារសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយនឹងឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នេះ បានបង្ហាញការប្ដេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានលទ្ធផលបន្ថែមទៀត ជាពិសេសលើវិស័យកសិឧស្សាហកម្ម និងវិនិយោគ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599