2024-09-11
អ៊ួន សំណាង
2024-09-11
អ៊ួន សំណាង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យមានសកម្មភាពអ្នកដឹកនាំជាស្ត្រី ក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងលទ្ធកម្មសាធារណៈ ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តមន្ត្រីជាស្ត្រីឱ្យដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ លើការរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម និងគោលនយោបាយផ្ទាល់។ នេះជាការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងកម្មវិធីបណ្តុះបណ្តាលសម្រាប់សហគ្រិនស្រ្តី ឆ្នាំ២០២៤ នៅកម្ពុជា (AWE)។
នៅក្នុងកម្មវិធីនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ លោកជំទាវ ចម និម្មល បានបន្តថា ក្រសួង បានជំរុញឱ្យមន្ត្រីជាស្ត្រី ចូលរួមក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបម្រើការងារជាអនុព័ន្ធពាណិជ្ជកម្មនៅបរទេស ព្រមទាំងបានបង្កើតក្រុមការងារយេនឌ័រ ដើម្បីបង្រួបបង្រួមអ្នកដឹកនាំស្ត្រី និងមន្ត្រីក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលយេនឌ័រ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានពង្រឹងកម្មវិធីគាំទ្រ សម្រាប់ស្ត្រីនៅក្នុងវិស័យឯកជន ដោយប្រើប្រាស់វេទិកាមួយចំនួន ដូចជា៖ Go4eCam គម្រោង AIMS និងការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការផ្លូវការ និងការអភិវឌ្ឍជំនាញសម្រាប់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមសហគ្រិនស្រ្តីកម្ពុជា ប្រើប្រាស់កម្មវិធីបណ្តុះបណ្តាល AWE ដើម្បីពង្រីកបណ្តាញរបស់ខ្លួន និងបង្កើតភាពជាដៃគូពាណិជ្ជកម្មថ្មី ក្នុងកម្រិតពិភពលោក ពិសេសការទទួលយកការផ្លាស់ប្តូរឌីជីថល និងសម្របខ្លួនទៅនឹងយុគសម័យឌីជីថល តាមរយៈថ្នាលសំខាន់ៗរួមមាន វគ្គសិក្សាបណ្តុះបណ្តាលអនទ្បាញ DreamBuilder ជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី