2024-06-18
ទូច សូរិយា
2024-06-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងគេហទំព័រហ្វេសប៊ុកថា តាមពិតតម្លៃដំឡូងមីក្នុងឆ្នាំ២០២៤នេះ គឺមានតម្លៃជាមធ្យមល្អជាងឆ្នាំកន្លងទៅ តែលើកលែងសម្រាប់កសិករដែលដកដំឡូងមីលក់ក្នុងអំឡុងពេលនេះ គឺភាគច្រើនជាដំឡូងមីមានបញ្ហាខាងផ្នែកស្តង់ដារ និងគុណភាព។
តាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំឡូងមីដែលដកលក់ក្នុងអំឡុងពេលនេះ ភាគច្រើនមិនត្រឹមតែជាដំឡូងមីមានបញ្ហាខាងផ្នែកស្តង់ដារ និងគុណភាពប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យមើមដំឡូងស្វិត បាត់បង់កម្រិតជាតិម្សៅ ដែលមានកម្រិតDCទាប ធ្វើឱ្យធ្លាក់ពីរង្វង់២៥%-២៩% មកនៅត្រឹមតែ១៥% ឬក្រោមនេះទៀតផង។
បញ្ហាធ្លាក់ចុះនៃជាតិម្សៅនេះ គឺបណ្តាលមកពីកត្តាអាកាសធាតុក្តៅខ្លាំងនាពេលកន្លងមក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការលូតលាស់របស់ដំណាំជាច្រើនប្រភេទរួមទាំងដំឡូងមីផងដែរ ហើយក្នុងនោះមិនមែនតែកម្ពុជានោះទេដែលធ្លាក់ចុះនូវតម្លៃដំឡូងមី តែដំឡូងមីនៅក្នុងប្រទេសជិតខាងក៏ធ្លាក់ចុះ ដោយសារមូលហេតុស្រដៀងគ្នានេះដែរ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់ថា ផ្ទុយទៅវិញតម្លៃដំឡូងមីស្ងួត គឺមិនសូវមានបញ្ហានោះទេ ជាពិសេសដំឡូងមីដែលមានគុណភាពត្រូវតាមស្តង់ដា។ ទន្ទឹមនឹងនេះ ដំឡូងមីមួយភាគធំ គឺត្រូវបានប្រមូលផលរួចហើយ នៅសល់តែតិចតួចប៉ុណ្ណោះ ហើយរដូវនេះក៏មិនសមស្របសម្រាប់ដកដំឡូងមីលក់នោះដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី