2025-07-02
គិត បុប្ផា
2025-07-02
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនរដ្ឋចិន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD. សហការរួមគ្នាធ្វើឌីជីថលូបនីយកម្មក្នុងវិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃ (Smart Tourism) ។
បើតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ កិច្ចសហការរួមគ្នានេះ នឹងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលសម្រាប់ការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយគាំទ្រអភិវឌ្ឍន៍ Smart Tourism Cambodia Ecosystem ការបង្កើត និងគ្រប់គ្រង Tourism Satellite Accounts, Tourism Data Platform ព្រមទាំង Smart Tourism Dashboard សម្រាប់តាមដានប្រតិបត្តិការ និងសកម្មភាពទេសចរណ៍ប្រចាំថ្ងៃ ក៏ដូចជាជំនួយបណ្តុះបណ្តាលធនធានមនុស្ស។ នេះបើតាមការលើកឡើងរបស់ លោក LI TAO ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន HEILONGJIANG PROVINCE MAIKU INFORMATION TECHNOLOGY CO., LTD.។
ក្នុងជំនួបពិភាក្សាជាមួយ លោក LI TAO ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ក្រុមហ៊ុន ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត ពិសេសការចូលរួមលើការងារឌីជីថលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី