2024-03-20
SME News
2024-03-20
SME News
ភ្នំពេញ៖ ធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លារបន្ថែម សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសាងសង់ផ្លូវ និងស្ពានក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ សម្រាប់ទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងឱ្យប្រជាពលរដ្ឋប្រើប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី១៥ មីនា។
ការផ្តល់ឥណទានចំនួន ៣៥លានដុល្លារ នេះ ក្នុងគោលបំណងបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តចំនួន៣ ដែលមានប្រជាជនចំនួនជាង ២លាននាក់ ក្នុងនោះ ៨០% នៃចំនួនប្រជាជន គឺរស់នៅតាមជនបទ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា៖ «លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព សាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំ សម្រាប់ប្រជាពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ពិសេសនៅក្នុងរដូវវស្សា»។ លោកស្រី ម៉ារីយ៉ាម សាលី បានបន្ថែមថា ស្ថានភាពផ្លូវអន់ ការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឱ្យមានឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ។
តាមចុះផ្សាយរបស់ធនាគារពិភពលោក គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នេះ ផ្តល់ថវិកាវិនិយោគ សម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលជាបណ្តាញផ្លូវប្រឈមខ្លាំង នឹងហានិភ័យប្រែប្រួលអាកាសធាតុ ផ្លូវដែលគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់។ គម្រោងនេះ ក៏បានជួយដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការរៀបចំបង្កើតយុត្តិសាស្ត្រហិរញ្ញប្បទាន ក្នុងការទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រងកិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឱ្យមានចីរភាពកាន់តែប្រសើរឡើង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី