2023-10-26
SME News
2023-10-26
SME News
ភ្នំពេញ៖ រយៈពេល៩ខែនៃឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ដែលមានទំហំទុនវិនិយោគជិត ៤ប៊ីលានដុល្លារ ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%។ ការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា កើនឡើងច្រើនលើវិស័យកម្មន្តសាល។
ក្នុងជំនួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី បានលើកឡើងអំពី សារសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រវាងប្រទេសកម្ពុជា-ចិន។ គោលបំណងនៃជួបពិភាក្សាការងារនៅថ្ងៃទី២៤ តុលា ឆ្នាំ២០២៣នេះ ដើម្បីស្តាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនចិន។
ក្នុងជំនួបនោះ លោកប្រធានគណៈប្រតិភូ បានស្នើសុំឱ្យឯកឧត្តមអគ្គលេខាធិការពន្យល់ពីវិស័យអាទិភាពដែលមានចែងក្នុងច្បាប់វិនិយោគថ្មី និងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងទាក់ទងនឹងច្បាប់វិនិយោគនេះថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាពមានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរ ដែលយើងកំពុងចង់បានខ្លាំងបំផុត។
វិស័យអាទិភាពនោះ គឺការវិនិយោគក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សាហកម្មកែច្នៃចំណីអាហារ ដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី