SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើភាពជាអ្នកដឹកនាំបែប «Reactive» មានលក្ខណៈពិសេសដូចម្តេច?


តើភាពជាអ្នកដឹកនាំបែប «Reactive» មានលក្ខណៈពិសេសដូចម្តេច?
គំនិតអាជីវកម្ម

2025-03-08

គិត បុប្ផា

គំនិតអាជីវកម្ម

2025-03-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ភាពអ្នកដឹកនាំបែប Reactive គឺជាវិធីសាស្រ្ដដឹកនាំ ដែលផ្ដោតលើការដោះស្រាយបញ្ហាប្រឈមចំពោះមុខជាចម្បង និងគិតពីលទ្ធផលភ្លាមៗ ជាជាងត្រៀមផែនការទុកមុន។ សហគ្រិនខ្មែរ បានបកស្រាយពីលក្ខណៈពិសេសនូវរបៀបធ្វើការជាក្រុម ការអនុវត្តសកម្មភាព និងការសម្រេចចិត្ត របស់អ្នកដឹកនាំបែប «Reactive» ដូចខាងក្រោម៖

អ្នកដឹកនាំបែប Reactive គឺផ្ដោតលើការចាត់ចែងការងារឱ្យតាមជំនាញរបស់សមាជិកក្រុម ហើយអនុវត្តសកម្មភាពតែម្ដង ព្រមទាំងចេញប្រតិបត្តិការភ្លាមៗ ដើម្បីដើរឱ្យទាន់ពេលវេលា ហើយប្រសិនបើមានបញ្ហា ពួកគេនឹងដោះស្រាយបញ្ហាធំមុនគេ និងបញ្ហាតូចៗជាបន្តបន្ទាប់។

សម្រាប់ការដឹកនាំបែប Reactive នេះដែរ គឺរាល់ការសម្រេចចិត្តស្ថិតលើប្រធានក្រុម ឬអ្នកដែលមានឥទ្ធិពលជាងគេនៅក្នុងក្រុម។ សហគ្រិនខ្មែរ ឱ្យដឹងថា បើក្រុមរបស់អ្នកមានរចនាសម្ព័ន្ធជាក់លាក់ ការដឹកនាំបែប Reactive នឹងជួយអ្នកឱ្យអនុវត្ត និងសម្រេចលទ្ធផលបានលឿន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី