2024-05-12
គិត បុប្ផា
2024-05-12
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ Khmer Enterprise ដែលជាអង្គភាពមួយស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតកម្មវិធី «ធុរកិច្ចជំនាន់ថ្មី» (NEXTGEN Enterprise) ជំនាន់ទី១ ក្នុងគោលបំណងជួយពង្រឹងសមត្ថភាព និងជំនាញគ្រប់គ្រងអាជីវកម្មដល់សហគ្រិន និងម្ចាស់សហគ្រាសធុនតូច និងមធ្យម(SMEs)។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ Khmer Enterprise កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
វគ្គសិក្សាកម្រិតទី១ នឹងសិក្សាអំពី «ការអភិវឌ្ឍភាពជាអ្នកដឹកនាំបែបសហគ្រិនភាព» ដើម្បីសហគ្រាសធុនតូច និងមធ្យមអភិវឌ្ឍន៍ជំនាញក្នុងការលក់ របៀបធ្វើទីផ្សារផលិតផល និងសេវាកម្ម ក៏ដូចជាបង្កើនការយល់ដឹងអំពីគំរូអាជីវកម្មឈានទៅដល់គោលដៅដែលត្រឹមត្រូវ។ ក្នុងវគ្គសិក្សានេះ សហគ្រាសត្រូវចូលរួមរយៈពេល ១ខែ សម្រាប់វគ្គបណ្ដុះបណ្ដាលក្នុងថ្នាក់រៀន និងការបង្វឹកជាក្រុម។
វគ្គសិក្សាកម្រិតទី១ ដែលគាំទ្រដោយសហគ្រិនខ្មែរ Khmer Enterprise និងដឹកនាំដោយក្រុមហ៊ុន Grow4Growth Consultant នឹងចាប់ផ្ដើមនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (BDC) ជាន់ទី៩។ សហគ្រិនទូទៅ និងម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលអាចចុះឈ្មោះបានតាមរយៈតំណភ្ជាប់ https://forms.gle/AnHv6xM83cotVdET7 ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី