2024-04-06
ទូច សូរិយា
2024-04-06
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៣ខែដើមឆ្នាំ២០២៤ មានបរធនបាលកិច្ចចំនួន៧៨ករណី បានចុះបញ្ជីជាមួយទំហំបរធន ១១០,៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍សង្ខេបសមិទ្ធផលរបស់និយ័តករបរធនបាលកិច្ច (ន.ប.ធ.) ដែលចេញផ្សាយ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា បរធនបាលកិច្ចចំនួន៧៨ករណី បានចុះបញ្ជីជាមួយទំហំបរធន ១១០,៩លានដុល្លារ ក្នុងនោះមាន បរធនបាលកិច្ចពាណិជ្ជកម្មចំនួន ៩៩,២២លានដុល្លារ, បរធនបាលកិច្ចសេវារក្សារសុវត្ថិភាព ឬសេវារក្សាទុកមានចំនួន ៦២,៧០លានដុល្លារ និងបរធនបាលកិច្ចប្រាក់បញ្ញើមានកាលកំណត់ចំនួន ០,០៥លានដុល្លារ។
បើតាមនិយ័តករបរធនបាលកិច្ច បានបង្ហាញថា មានធនាគារពាណិជ្ជចំនួន៣ ទទួលបានអាជ្ញាបណ្ណជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក, ក្រុមហ៊ុនផ្តល់សេវាសវនកម្មចំនួន១១ ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច, សវនករជារូបវន្តបុគ្គលចំនួន២៥រូប ទទួលបានការទទួលស្គាល់ជាសវនករជារូបវន្តបុគ្គលក្នុងវិស័យបរធនបាលកិច្ច, ក្រុមហ៊ុនវាយតម្លៃចំនួន១ ទទួលបានការទទួលស្គាល់ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងអ្នកជំនាញវាយតម្លៃចំនួន២រូប ទទួលបានការទទួលស្គាល់ជាអ្នកជំនាញវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី