SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋប្រមូលពន្ធបានជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ សម្រេចបានជាង៨៥% នៃផែនការ


រដ្ឋប្រមូលពន្ធបានជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ សម្រេចបានជាង៨៥% នៃផែនការ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-17

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-17

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង ៣ពាន់លានដុល្លារ សម្រេចបាន ៨៥,៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣ ខណៈដែលក្នុងខែតុលា ប្រមូលបានជាង ២៦០លានដុល្លារ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីអំពី«កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ» ក្នុងរយៈពេល១០ខែឆ្នាំ២០២៣ រដ្ឋប្រមូលចំណូលពន្ធបានចំនួន ១២ ៤២១,០៧ ប៊ីលានរៀល (ប្រមាណ ៣ ០៦៦,៩៣ លានដុល្លារ) ស្មើនឹង ៨៥,៨៧ភាគរយ នៃនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣។

សម្រាប់ខែតុលា ឆ្នាំ២០២៣ រដ្ឋប្រមូលចំណូលពន្ធបានចំនួន ១ ០៥៥,១៧ ប៊ីលានរៀល (ប្រមាណ២៦០,៥៤ លានដុល្លារ) ត្រូវនឹង ៧,២៩ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទទាំងនេះ គឺធ្វើឡើងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋាន។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងផងដែរថា ក្នុងរយៈពេល១០ខែ ពន្ធដារ បានចុះបញ្ជីដល់សហគ្រាសចំនួន ១៣ ៤៣៣ ក្នុងនោះតាមរយៈថ្នាល Cam-Dx ចំនួន ១២ ៣៤១សហគ្រាស, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបានចំនួន ៨៤៣លើក ព្រមទាំងបានផ្តល់សេវាពិគ្រោះយោបល់ដល់អ្នកជាប់ពន្ធចំនួន ៩៨ ៣៩៨ ករណីផងដែរ។

បន្ថែមពីនេះ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-Tax Service) ក៏បានផ្ដល់សេវាគាំទ្រ និងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានចំនួន ២៩ ៩២៤ករណី, ដោះស្រាយឯកសារបណ្ដឹងតវ៉ាលើករណីសវនកម្មពន្ធដារបានចំនួន ៣៦៨ករណី, បញ្ចប់ការអភិវឌ្ឍប្រព័ន្ធ-កម្មវិធីថ្មីសរុបបានចំនួន៥ និងបញ្ចប់ការងារធ្វើបច្ចុប្បន្នភាពប្រព័ន្ធ-កម្មវិធីសរុបបានចំនួន៥៣ និងសម្រេចបានលើករណីស្នើសុំអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន ៣៦៥សហគ្រាសទៀតផង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599