SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ពន្ធដារ បើកវគ្គបណ្តុះបណ្តាល «ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកទូទៅ និងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ»


ពន្ធដារ បើកវគ្គបណ្តុះបណ្តាល «ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកទូទៅ និងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ»
ធនាគារ-ហិរញ្ញវត្ថុ

2025-04-26

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2025-04-26

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងបើកវគ្គបណ្តុះបណ្តាល ស្តីពីពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកទូទៅ និងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ សម្រាប់ការបន្តបង្កើន និងបច្ចុប្បន្នកម្មចំណេះដឹងភ្នាក់ងារសេវាកម្មពន្ធដារ (CPE)។

ក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងសិក្សា ១៥ម៉ោង លើមុខវិជ្ជាពន្ធលើប្រាក់បៀវត្ស, ពន្ធកាត់ទុកទូទៅ និងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ដែលធ្វើឱ្យអ្នកចូលរួមយល់ច្បាស់អំពីពន្ធលើប្រាក់បៀវត្ស អត្ថប្រយោជន៍បន្ថែម និងការគណនាប្រាក់ពន្ធត្រូវបង់, យល់ច្បាស់អំពីពន្ធកាត់ទុកទូទៅ និងការគណនាប្រាក់ពន្ធត្រូវបង់, យល់ច្បាស់អំពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ និងការគណនាប្រាក់ពន្ធត្រូវបង់ និងទទួលបាន ១២ CPE HOURS។

វគ្គសិក្សា គឺថ្ងៃពុធ ដល់ ថ្ងៃសុក្រ ពេលព្រឹក និងរសៀល វេលាម៉ោង ០៨:៣០-១១:៣០, ០២:០០-០៥:០០ ដោយចូលរៀននៅថ្ងៃទី៧ ដល់ ៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលាជាតិពន្ធដារ ដោយក្នុងនោះអភិបាល បណ្ណាធិការ ឬនាយកក្រុមហ៊ុនភ្នាក់ងារសេវាកម្មពន្ធដារ អាចចុះឈ្មោះ និងបង់ថ្លៃសិក្សាតាមរយៈប្រព័ន្ធគ្រប់គ្រងការសិក្សាពន្ធដារ នៅគេហទំព័រ www.tax.gov.kh/km/e-service ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី