SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួង ប្រកាសបើក«កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» ដល់សហគ្រិន ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថល


ក្រសួង ប្រកាសបើក«កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» ដល់សហគ្រិន ដើម្បីជំរុញការធ្វើបរិវត្តិកម្មឌីជីថល
A+ A-

ភ្នំពេញ៖ «កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤» នឹងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជា តាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិនចំនួន ៥ប្រភេទ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

ពានរង្វាន់ចំនួន ៥ប្រភេទនោះ រួមមាន៖ ១. ស្ថាប័នល្អបំផុតប្រចាំឆ្នាំ (Private Sector of the year), ២.បច្ចេកវិទ្យាជំរុញការប្រើប្រាស់ល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the year), ៣.មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year), ៤.រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Minister Startup of the year) និងទី៥. ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the year)។

ស្ថាប័ន និងសហគ្រិនទទួលបានពានរង្វាន់នេះ នឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖ ទី១. ការទទួលស្គាល់ នឹងផ្តល់ការទទួលស្គាល់ថ្នាក់ជាតិ ដល់សមិទិ្ធផល ស្នាដៃច្នៃប្រឌិត និងជោគជ័យនានាលើនវានុវត្តន៍ឌីជីថល។ ចំពោះ ទី២. ការលើកទឹកចិត្ត នឹងផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល, ទី៣. ការលើកកម្ពស់ នឹងលើកកម្ពស់ការយល់ដឹងវិស័យឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថលនៅក្នុងសហគមន៍ជំនួញ និងប្រជាជន។

រីឯ ទី៤. ការផ្តល់ឱកាស មានន័យថា នឹងផ្តល់ឱកាសឱ្យសាធារណជនអាចបង្ហាញនូវស្នាដៃ សមិទិ្ធផល ជោគជ័យនានា អំពីនវានុវត្តន៍ឌីជីថល ជាមួយឱកាសវិនិយោគ ដើម្បីមានឱកាសក្លាយជាអ្នកតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ» នេះ នឹងចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់ https://mptc.gov.kh/cda2024/ ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី