2025-06-27
គិត បុប្ផា
2025-06-27
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អំពាវនាវឱ្យក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជន ប្រុងប្រយ័ត្នពីការវាយប្រហារសាយប័រលើវេបសាយ និងប្រព័ន្ធអនឡាញមួយចំនួននៅកម្ពុជា ដែលកាន់តែកើនឡើង។ ការវាយប្រហារទាំងនោះ រួមមានការវាយប្រហារ Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវេបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធ។
បើតាមក្រសួងប្រៃសណីយ៍ ការវាយប្រហារសាយប័រលើវេបសាយនេះ នឹងអាចប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្តល់សេវាអនឡាញ ប្រព័ន្ធដែលមានព័ត៌មានសំខាន់ៗ ដែលអាចនាំឱ្យលេចធ្លាយ និងលួចគ្រប់គ្រងកាន់កាប់គណនីរបស់អ្នកប្រើប្រាស់ ឬឈានដល់ការលួចព័ត៌មានជាដើម។ ដូច្នេះ ក្រសួងស្ថាប័ន ក្រុមហ៊ុន សហគ្រាស និងសាធារណជន ត្រូវពង្រឹងការអនុវត្តវិធានការសន្តិសុខ ដើម្បីការពារប្រព័ន្ធ ការពារគណនី និងថ្នាលផ្តល់សេវាអនឡាញ តាមរយៈការត្រួតពិនិត្យភាពមិនប្រក្រតី នៃការចូលប្រើប្រាស់គណនីពីឧបករណ៍ផ្សេងៗ ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោពីរជាន់ (Two-Factor Authentication) និងត្រូវប្រុងប្រយ័ត្ន រាល់សារ និងតំណភ្ជាប់ដែលទទួលបានពីប្រភពដែលមិនស្គាល់។
សាធារណជនទាំងអស់ ត្រូវបំពាក់ប្រព័ន្ធសុវត្ថិភាពការពារពីការវាយប្រហារ Distribute Denial of Service (DDoS) ត្រួតពិនិត្យ និងទប់ស្កាត់ការព្យាយាមប៉ុនប៉ងផ្សេងៗ ដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់ប្រតិបត្តិការនៃប្រព័ន្ធ ឬសេវាអនឡាញរបស់លោកអ្នក។ ចំពោះព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់ អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃ ក.ប.ទ. ដែលតណភ្ជាប់ www.camcert.gov.kh ឬសុំជំនួយផ្នែកបច្ចេកទេស តាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ ឬ ០៧០ ៣៩៤ ៩១៨ ឬ ០៩៩ ២៥៨ ៩៩៩៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី