2024-12-25
ទូច សូរិយា
2024-12-25
ទូច សូរិយា
ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅក្នុងវិស័យសេដ្ឋកិច្ចមានទំហំ ២៤៧,៦៣១ប៊ីលានរៀល ឬស្មើនឹង ៦០,៩ ពាន់លានដុល្លារ ដែលជាចំនួនកើនឡើង ២,២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិ នៃកម្ពុជា ចេញផ្សាយនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា វិស័យដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់កម្ចីច្រើនជាងគេក្នុងឆ្នាំ២០២៤ រួមមាន៖ ការជួញដូរដុំ និងរាយ មានទំហំ ៦០,៩២៦ប៊ីលានរៀល ឬស្មើនឹង ២៤,៦% នៃឥណទានសរុប កើនឡើង ០,០១%, វិស័យសំណង់ មានចំនួន ២៩,១៩៩ប៊ីលានរៀល ឬស្មើនឹង ១១,៨% កើនឡើង៣៣,៣%, ការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន មានកម្ចីចំនួន ២៧,៦៨៦ប៊ីលានរៀល ស្មើនឹង ១១,២% ថយចុះជិត ៤%។
ចំពោះ វិស័យអចលនទ្រព្យវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានចំនួន ២៤,៨៦៣ប៊ីលានរៀល ស្មើនឹង១០% មានការកើនឡើង១៧,៨%, កសិកម្ម មានទំហំ ២៣,៧៥៩ប៊ីលានរៀល ស្មើនឹង៩,៦% ថយចុះជិត១%, សេវាកម្ម មានទឹកប្រាក់ ១៩,៥៨៦ប៊ីលានរៀល ស្មើនឹង៧,៩% ថយចុះបាន ៥,៨%, កម្មន្តសាល មានចំនួន ១០,៣៦៧ប៊ីលានរៀល ស្មើនឹង៤,២% កើនឡើងបាន ៥%, អង្គភាពគ្រួសារ មានទឹកប្រាក់ ២,៥៩១ប៊ីលានរៀល ស្មើនឹង១,១% ដែលមានថយចុះបានរហូតដល់ ៦០,៤% និងវិស័យផ្សេងៗទៀត មានទំហំទឹកប្រាក់ ៤៨,៦៥៤ប៊ីលានរៀល។
គួរបញ្ជាក់ថា ឥណទាន គឺជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី