2024-05-03
ទូច សូរិយា
2024-05-03
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ថា ការដាក់ដំឡើងរថយន្តតូយ៉ូតា នាពេលនេះ នឹងរួមចំណែកផ្ទេរបច្ចេកវិទ្យាយានយន្តពីប្រទេសជប៉ុន មកកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមហ៊ុនតូយ៉ូតា ផ្តល់ឱកាសដល់យុវជនកម្ពុជា ក្នុងការហាត់ការជាមួយក្រុមហ៊ុនផ្ទាល់។
ក្នុងពិធីសម្ពោធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ដំណើរការរោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យឯកជន លើការអភិវឌ្ឍឧស្សាហកម្ម ក៏ដូចជាសេដ្ឋកិច្ចជាតិ តាមរយៈការប្រកួតប្រជែង ការលើកកម្ពស់ ការធ្វើពិពិធកម្ម ការធ្វើទំនើបកម្មឧស្សាហកម្ម ក៏ដូចជាការផ្តល់ឱកាស និងជម្រើសការងារប្រកបដោយជំនាញកាន់តែច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្តថា៖ «ការបង្កើតការងារផ្សេងៗគឺជារឿងមួយ ប៉ុន្តែបន្ថែមពីនោះការបង្កើតរោងចក្របច្ចេកវិទ្យាខ្ពស់បែបនេះ គឺផ្តល់លទ្ធភាពខ្ពស់ក្នុងការផ្ទេរបច្ចេកវិទ្យាពីប្រទេសជប៉ុន មកប្រទេសកម្ពុជា ពីក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ គឺផ្ទេរមកកម្ពុជា។ ការផ្ទេរបច្ចេកវិទ្យានេះ ធ្វើក្នុងទម្រង់២ គឺទី១ ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងទម្រង់២ គឺមនុស្ស»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រុមហ៊ុន បើកឱកាសដល់យុវជនកម្ពុជា អាចមានឱកាសចូលមកធ្វើកម្មសិក្សាការី ឬហាត់ការជាមួយក្រុមហ៊ុនផ្ទាល់។ ជាការឆ្លើយតបជាមួយសម្តេចធិបតី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រុមហ៊ុន កំពុងរៀបចំនូវកម្មវិធី នឹងដាក់ចេញនូវកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី