SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីការងារ ជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន ៣%


រដ្ឋមន្ត្រីការងារ ជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពធ្វើការឱ្យបាន ៣%
សង្គមជាតិ-សេដ្ឋកិច្ច

2023-12-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-12-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់គម្រោងស្តីពីទីផ្សារការងារប្រកបដោយបរិយាបន្ន គាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣% ចូលក្នុងប្រតិបត្តិការ។

ឯកឧត្តម ហេង សួរ បានឱ្យដឹងថា ដោយមើលឃើញពីចំនួនចូលធ្វើការរបស់ជនមានពិការភាពទូទាំងប្រទេស នៅមានកម្រិតនៅឡើយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើការជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសបន្តទៀត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែម ទៅតាមជំនាញដូចជាអ្នកទទួលនិងលើកទូរស័ព្ទ និងកិច្ចការងារមិនប្រើប្រាស់កម្លាំងផ្សេងៗ។ យន្តការនេះ ដើម្បី ឱ្យជនមានពិការភាពទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។

ក្នុងពិធីបិទបញ្ចប់គម្រោងដដែល កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យជនមានពិការភាពសម្លឹងមើលជំនាញវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ស្របតាមលទ្ធភាពក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជម្នះរាល់ការលំបាកនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី