SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ជំរុញឱ្យឥណ្ឌូណេស៊ី វិនិយោគផ្ទាល់នៅកម្ពុជាលើវិស័យសន្តិសុខស្បៀង ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬប្រទេសផ្សេងទៀត


កម្ពុជា ជំរុញឱ្យឥណ្ឌូណេស៊ី វិនិយោគផ្ទាល់នៅកម្ពុជាលើវិស័យសន្តិសុខស្បៀង ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬប្រទេសផ្សេងទៀត
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់នៅប្រទេសកម្ពុជាលើវិស័យសន្តិសុខស្បៀង ដែលមានការរៀបចំជាប្រព័ន្ធផលិត ស្តុកទុក កិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។ សម្តេចតេជោ ហ៊ុន សែន ជំរុញបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។

ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឥណ្ឌូណេស៊ី គួរតែចាប់យកវិស័យកសិកម្មរបស់កម្ពុជាជាស្នូល ព្រោះកម្ពុជាមានសន្តិសុខស្បៀង ដែលនៅសល់ស្រូវច្រើន ហើយឥណ្ឌូណេស៊ី មានប្រជាជនច្រើនត្រូវការស្បៀង ពិសេសកម្ពុជា ជាទីកន្លែងដែលអាចផ្គត់ផ្គង់ស្បៀងប្រកបដោយស្ថិរភាពផងដែរ។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្ថែមថា ការវិនិយោគដោយត្រង់នេះ នឹងផ្តល់ផលប្រយោជន៍បំពេញឱ្យគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ និងជួយឱ្យកសិករកម្ពុជាមានទីផ្សារ ហើយឥណ្ឌូណេស៊ីមានប្រភពធានានូវសន្តិសុខស្បៀងរយៈពេលយូរអង្វែង។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានលើកឡើងថា វិស័យកសិកម្មនៅឆ្នាំ២០២៣ របស់ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្ដើមនាំចូលស្រូវអង្ករពីកម្ពុជាមកឥណ្ឌូណេស៊ី។ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានបញ្ជាក់ថា ឥណ្ឌូណេស៊ី ក៏មានការចាប់អារម្មណ៍លើការវិនិយោគផលិតស្រូវនៅកម្ពុជាតែម្ដងផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី