SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-កូរ៉េ ចុះ MOU លើ «គម្រោងចលនាភូមិថ្មី» ដើម្បីសហការក្នុងវិស័យ AI និងឌីជីថល


កម្ពុជា-កូរ៉េ ចុះ MOU លើ «គម្រោងចលនាភូមិថ្មី» ដើម្បីសហការក្នុងវិស័យ AI និងឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-16

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ កម្ពុជា-កូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មីរវាង ខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃកម្ពុជា។ តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ភាគីទាំងពីរ នឹងសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងឌីជីថល ព្រមទាំងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

តាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន គោលបំណងនៃ MOUនេះ គឺដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងចូលរួមចែករំលែកបទពិសោធជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។ ភាគីកម្ពុជា-កូរ៉េ នឹងអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ រួមមានការបង្កើត និងការដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម, លើកកម្ពស់គម្រោងសុខភាពសាធារណៈ មានសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។

ភាគីទាំងពីរ នឹងអនុវត្តលើដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ, ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កម្មវិធីចុះ MOU នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី