2024-05-14
ទូច សូរិយា
2024-05-14
ទូច សូរិយា
ភ្នំពេញ៖ ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់(Soft Skills)ដល់និស្សិតកម្ពុជាជាង ២ពាន់នាក់ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤ របស់ក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation គឺជាការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា។ នេះជាលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាជាមួយលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation នៅវិមានសន្តិភាព។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃ១០ ឧសភា សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រោះការអភិវឌ្ឍមូលធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងការបង្កើនជំនាញបច្ចេកទេស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងជំនួបនេះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានលើកឡើងអំពីសកម្មភាពការងាររបស់ក្រុមហ៊ុន តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ(Leadership) នៅតាមបណ្តាប្រទេសនានា លើពិភពលោក។ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល ក៏បានលើកឡើងអំពីគោលបំណងក្នុងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leadership) ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញទន់ដល់អ្នកដឹកនាំ គឺពិតជាមានសារសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត ការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯងជាមុនសិន។ សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមថា មូលធនមនុស្សដែលមានគុណភាព គឺត្រូវចេះទាំងជំនាញរឹង (Hard Skills) និង ជំនាញទន់(Soft Skills)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី