SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិ, មូលនិធិ IMF និង CDC នឹងបន្តរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យវិនិយោគនៅកម្ពុជា


ធនាគារជាតិ, មូលនិធិ IMF និង CDC នឹងបន្តរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យវិនិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នឹងបន្តសហការគ្នារៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យវិនិយោគ ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗដទៃទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបធ្វើឡើងរវាងឯកឧត្ដម សួន សុផល, លោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ និងតំណាងធនាគារជាតិនៃកម្ពុជានេះ ដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវយន្តការក្នុងងការប្រមូល និងចងក្រងទិន្នន័យ ស្ដីពី រំហូរវិនិយោគបរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏ដូចជាវិធីសាស្រ្តសមស្របក្នុងការរៀបចំរបាយការណ៍ស្ថិតិជញ្ជីងទូទាត់។

នាឱកាសនោះ ឯកឧត្ដម សួន សុផល ក៏បានបញ្ជាក់អំពីយន្តការ និងការរៀបចំគ្រប់គ្រងទិន្នន័យពាក់ព័ន្ធនឹងគម្រោងវិនិយោគដែលទទួលបានការចុះបញ្ជីដោយទទួលបានការលើកទឹកចិត្តស្ថិតនៅក្រោមក្របខ័ណ្ឌច្បាប់ ស្ដីពី វិនិយោគនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី