SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្របខ័ណ្ឌរដ្ឋដល់សាច់ញាតិបង្កើត របស់យោធិនពលីករណីផ្ទុះគ្រាប់ទាំង២០នាក់


សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្របខ័ណ្ឌរដ្ឋដល់សាច់ញាតិបង្កើត របស់យោធិនពលីករណីផ្ទុះគ្រាប់ទាំង២០នាក់
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិបង្កើត ដែលអាចជាកូន ជាចៅ បងប្អូនបង្កើត ទាំងជាស្ត្រីឬបុរស របស់យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ ទាំង ២០នាក់ ដើម្បីបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឪពុក ឬបងប្អូនរបស់គាត់។

ការលើកឡើងបែបនេះរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោយពេលដែលសម្តេចធិបតី បានឃើញគណនីហ្វេសប៊ុករបស់ ជាសំណាង រស្មីសត្យា ដែលត្រូវជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ បានស្នើសុំក្របខ័ណ្ឌចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេនពីឪពុក និងបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗ និងជីដូនចាស់។

គួររំលឹកថា យោធិនទាំង ២០នាក់ បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ឧបទ្ទវហេតុ សម្តេចធិបតី និងសម្តេចតជោ ព្រមទាំងមន្ត្រីក្រសួង ស្ថាប័នជាច្រើនទៀត បានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី