SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ និងស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ


រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យផ្អាកការបង្ក្រាបផលិតផលក្លែងក្លាយ និងស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ
A+ A-

ភ្នំពេញ៖ ឯកឧត្តមឧបកនាយរដ្ឋមន្ត្រី ស សុខា បញ្ជាឱ្យផ្អាកសកម្មភាព ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបផលិតផលក្លែងក្លាយ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងឱ្យបើកការស៊ើបអង្កេតលើមន្ត្រីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលទទួលពាក្យបណ្ដឹងពីពលរដ្ឋ។

បើតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺប្រគល់ភារកិច្ចឱ្យអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្ដឹងរបស់ពលរដ្ឋ លើមន្ត្រីនគរបាលជាតិពាក់ព័ន្ធនឹងប្រតិបត្តិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ក្នុងសេចក្តីសម្រេចនោះ បានប្រគល់ភារកិច្ចឱ្យអគ្គស្នងការនគរបាលជាតិ ចាត់វិធានការតាមផ្លូវច្បាប់ និងបញ្ជាផ្ទៃក្នុងនៃកងកម្លាំងនគរបាលជាតិ ក្នុងករណីរកឃើញបុគ្គល ឬអង្គភាពណា ដែលនៅតែបន្តសកម្មភាព ស្រាវជ្រាវ និងចុះបង្ក្រាបផលិតផលក្លែងក្លាយទាំងអស់នោះ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអង្គភាពពាក់ព័ន្ធចំណុះឱ្យក្រសួងមហាផ្ទៃ អនុវត្តសេចក្តីសម្រេចដែលចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី