2026-04-06
ទូច សូរិយា
2026-04-06
ទូច សូរិយា
ភ្នំពេញ៖ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព ជាមួយសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ក្នុងទំហំទឹកប្រាក់ជិត ២០ម៉ឺនដុល្លារ/ឆ្នាំ ដើម្បីផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងបរិមាណប្រហែល ៣៥០តោន។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ នឹងអនុញ្ញាតឱ្យកសិករជាសមាជិកនៃសហគមន៍កសិកម្មទំនើប ទទួលបានការធានាតម្លៃល្អសមរម្យទុកជាមុន តាមរយៈការដាំដុះបន្លែចម្រុះចំនួន ៧មុខ ក្នុងតម្លៃប្រែប្រួលក្នុងចន្លោះ ១៩០០៛-២៩០០៛/គីឡូក្រាម ជាមួយនឹងសមត្ថភាពផ្គត់ផ្គង់ប្រកបដោយស្ថិរភាពរៀងរាល់ ២ថ្ងៃម្តង ក្នុងរង្វង់ ២-៣តោន។
ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ថា កិច្ចសន្យាក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាពនេះ នឹងផ្តោតលើប្រភេទបន្លែសុវត្ថិភាពចំនួន ៧មុខ រួមមាន ស្ពៃក្រញាញ់ ស្ពៃតឿខៀវ ស្ពៃចង្កឹះ ស្ពៃតឿស ស្ពៃខ្មៅ ស្ពៃឡៃស៊ីម និងខាត់ណាដើម ហើយកិច្ចសន្យានេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីដើមខែមេសាឆ្នាំ២០២៦នេះតទៅ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី