2025-03-25
គិត បុប្ផា
2025-03-25
គិត បុប្ផា
ភ្នំពេញ៖ ព្រឹត្តិការណ៍បុណ្យទន្លេ នៅខេត្តតាកែវ ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១ ដល់ ២៣ ខែមីនា ឆ្នាំ២០២៥ បានទាក់ទាញភ្ញៀវទេសចរសរុបជាង ៣៥ម៉ឺននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ១ពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ភ្ញៀវទេសចរសរុបជាង ៣៥ម៉ឺននាក់នេះដែរ គឺបានចូលរួមនៅថ្ងៃទី១ ប្រមាណ ១០ម៉ឺននាក់, នៅថ្ងៃទី២ ដែលជាថ្ងៃបើកពិធីជាផ្លូវការ ទទួលបានវត្តមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១១ម៉ឺននាក់ និងនៅថ្ងៃបិទបញ្ចប់ ទទួលបានប្រមាណជាង ១៤ម៉ឺននាក់បន្ថែមទៀត។
បន្ទាប់ពីព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ រយៈពេល៣ថ្ងៃ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងពិធីបិទកម្មវិធីនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ គឺខេត្តពោធិ៍សាត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី