SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» នឹងផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន ២២០តោន ដល់ក្រុមហ៊ុន ហ៊ុយ យន់


សហគមន៍កសិកម្មទំនើប«បន្លែផ្ទះសំណាញ់ត្រាំកក់» នឹងផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន ២២០តោន ដល់ក្រុមហ៊ុន ហ៊ុយ យន់
ពាណិជ្ជកម្ម

2025-04-08

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-04-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពចំនួន ២២០តោន រយៈពេល ៦ខែ ក្នុងទំហំទឹកប្រាក់ជាង ៣០០លានរៀល ដល់ក្រុមហ៊ុន ហ៊ុយ យន់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ការចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែនេះ គឺក្រុមហ៊ុននឹងផ្តល់តម្លៃជាមធ្យម ១៥០០រៀលក្នុងមួយគីឡូក្រាម ស្របពេលដែលបន្លែនៅក្រៅសហគមន៍ក្នុងពេលបច្ចុប្បន្ន មានតម្លៃត្រឹមតែ ៣០០រៀលក្នុងមួយគីឡូក្រាម។ ជាមួយនឹងការចុះកិច្ចសន្យាលើកនេះ ផលិតកម្មបន្លែទាំងអស់របស់សហគមន៍ នឹងត្រូវបានធានាទិញដោយទីផ្សារក្នុងតម្លៃកំណត់ច្បាស់លាស់ ដែលអាចការពារសមាជិកសហគមន៍ពីហានិភ័យទីផ្សារ និងផ្តល់ភាពជឿជាក់លើការទទួលបានប្រាក់ចំណេញផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ដែលសហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បានចុះហត្ថលេខាលើការធ្វើផលិតកម្មបន្លែតាមកិច្ចសន្យាក្នុងតម្លៃថេរមួយ បន្ទាប់ពីបានចុះកិច្ចសន្យាផ្គត់ផ្គង់បន្លែសុវត្ថិភាពរយៈពេលមួយឆ្នាំដល់ក្រុមហ៊ុនត្រូភីខេម កាលពីពេលកន្លងទៅ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី