2024-04-07
ទូច សូរិយា
2024-04-07
ទូច សូរិយា
ភ្នំពេញ៖ ខេត្តចំនួន៣ មានប្រជាជនជំពាក់បំណុលពីគ្រឹះស្ថានជាសមាជិករបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ក្នុងប្រទេសកម្ពុជា មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប ដែលមានអ្នកខ្ចីលុយច្រើនជាងគេដល់ទៅ ១៣៨,៣២៧,៦១៩លានរៀល ស្មើនឹងជិត ៦០% នៃសមតុល្យឥណទានសរុប។
បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ CBC ចំនួនឥណទាន ១៣៨,៣២៧,៦១៩លានរៀលនេះ នៅរាជធានីភ្នំពេញ មានអ្នកខ្ចីដល់ទៅ ១១៤,៤៩៦,២១៤លានរៀល និងមានសមតុល្យឥណទានចំនួន៤៩,៣% នៃសមតុល្យឥណទានសរុប។ ក្នុងនោះមានអ្នកប្រើប្រាស់ឥណទានសរុបចំនួន ៦៧៦ ពាន់នាក់ និងមានភាគរយអ្នកប្រើប្រាស់ឥណទានសរុបជាស្ត្រីចំនួន ៤៨,២%។
ចំពោះ ខេត្តកណ្តាល មានចំនួនឥណទាន ១៣,១៦៣,៥៩៣លានរៀល ស្មើនឹង៥.៧% នៃសមតុល្យឥណទានសរុប ដែលមានអ្នកប្រើប្រាស់ឥណទានសរុបចំនួន ៣៨៤ពាន់នាក់ និងមានភាគរយអ្នកប្រើប្រាស់ឥណទានសរុបជាស្ត្រី ៥៤%។ រីឯ ខេត្តសៀមរាប មានចំនួនឥណទាន ១០,៦៦៧,៨១២លានរៀល ស្មើនឹង ៤,៦%នៃសមតុល្យឥណទានសរុប ក្នុងនោះមានអ្នកប្រើប្រាស់ឥណទានសរុបចំនួន ៣២៥ ពាន់នាក់ និងមានភាគរយអ្នកប្រើប្រាស់ឥណទានសរុបជាស្ត្រី ៥២,៣%។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ គ្រឹះស្ថានជាសមាជិករបស់ CBC បានផ្តល់កម្ជីដល់ប្រជាជនចំនួន ២៣២,៣៩៣,៣៩៤ លានរៀល ដែលក្នុងនោះរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប មានអ្នកខ្ចីលុយច្រើនជាងគេដល់ទៅ១៣៨,៣២៧,៦១៩លានរៀល នៅក្នុង២៥ រាជធានីខេត្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី