SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ABA រំពឹងថា កំណើនប្រាក់កម្ចីរបស់ពលរដ្ឋកម្ពុជា នឹងមានជាង ៨ពាន់លានដុល្លារ ក្នុងឆមាសទី២ នៃឆ្នាំ២០២៤


ABA រំពឹងថា កំណើនប្រាក់កម្ចីរបស់ពលរដ្ឋកម្ពុជា នឹងមានជាង ៨ពាន់លានដុល្លារ ក្នុងឆមាសទី២ នៃឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ABA បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះ ABA រំពឹងថាកំណើនប្រាក់កម្ចី នឹងបន្តស្ថិរភាពក្នុងអត្រា ១៤% ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨,៣ពាន់លានដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ តាមការរាយការណ៍របស់ធនាគារ ABA កាលពីថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រាក់កម្ចីទាំងនេះ នឹងជំរុញដល់ការខិតខំប្រឹងប្រែងរបស់សហគ្រាស និងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ដ។

ធនាគារ ABA បានបញ្ជាក់ថា សន្ទុះនៃកំណើនអតិថិជន ជំរុញដោយនិន្នាការឌីជីថល គឺមានការបានកើនឡើង៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការកើនឡើងនៃនិន្នាការប្រើប្រាស់ឌីជីថលនេះ បង្ហាញពីឌីជីថលុនីយកម្មនៅកម្ពុជា កំពុងមានភាពពន្លឿនទៅមុខនៅក្នុងទីផ្សារ។ ចំពោះ កំណើនប្រាក់បញ្ញើវិញ ABA នឹងមានប្រាក់បញ្ញើសរុបកើនដល់ ២០% សម្រេចបាន ៩,៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមាន ៨,២ពាន់លានដុល្លារ។

ធនាគារ ABA បានបញ្ជាក់ថា មូលធនរបស់ភាគហ៊ុនិករបស់ ABA នឹងទទួលបានកំណើន ១៩% ដែលសម្រេចឈានដល់ ១,៩ពាន់លានដុល្លារក្នុងត្រីមាសទី២ ឆ្នាំ២០២៤។ កំណើននេះ បង្ហាញពីមូលដ្ឋានដើមទុនរបស់ ABA ដែលពង្រឹងជំហររបស់ខ្លួន សម្រាប់កំណើនផលបត្រនាពេលអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី