2025-02-11
ឃី ភារៈ
2025-02-11
ឃី ភារៈ
ភ្នំពេញ៖ គោលការណ៍ដើម្បីធានាឱ្យបាននូវគុណភាពនៃ «កូដ» របស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រួមបញ្ចូលទាំងការសរសេរកូដឱ្យមានលក្ខណៈស្តង់ដាររួម ងាយស្រួលយល់ ស្រួលថែទាំ ព្រមទាំងមានប្រសិទ្ធភាព និងអាចប្រើប្រាស់ឡើងវិញឱ្យបានអនុវត្តតាមស្តង់ដារចំនួន ៣ដូចខាងក្រោម៖
ទី១. ស្តង់ដារសរសេរកូដ ដែលបានបង្កើតឡើងសម្រាប់ភាសានីមួយៗ ដើម្បីធានាបាននូវសង្គតិភាព, ភាពសាមញ្ញ និងភាពងាយស្រួលយល់។ ស្តង់ដារសរសេរកូដទាំងនោះរួមមាន ការណែនាំដោយ Google ក្នុងការអនុវត្តកូដភាសា Java, PEP 8 សម្រាប់ភាសា Python, ការណែនាំដោយ Airbnb សម្រាប់ភាសា JavaScript និង TypeScript ជាដើម។
ចំពោះ ទី២. ការត្រួតពិនិត្យកូដ ដោយប្រើប្រាស់យន្តការ Pull Request នៅក្នុង GitHub ឬ GitLab ជាប្រចាំដើម្បីអាចធានាបាននូវគុណភាពកូដល្អប្រសើរដោយប្រកាន់ខ្ជាប់នូវការសរសេរកូដក្នុងលំនាំ ស្តង់ដារច្បាស់លាស់ និងការបែងចែកជាម៉ូឌុលដាច់ៗពីគ្នាជាដើម និងទី៣ ការវិភាគកូដ ដោយប្រើប្រាស់នូវកម្មវិធីដើម្បីរកមើលនូវកំហុសឆ្គងនៅក្នុងកូដ និងត្រួតពិនិត្យនូវគុណភាពកូដ ដើម្បីធានានូវស្តង់ដារកូដ៕
ប្រភពពីសៀវភៅ៖ ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី