SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មុខព្រួញការទូតសេដ្ឋកិច្ចកម្ពុជា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគ


មុខព្រួញការទូតសេដ្ឋកិច្ចកម្ពុជា បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគ
ពាណិជ្ជកម្ម

2024-11-23

ទូច សូរិយា

ពាណិជ្ជកម្ម

2024-11-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា មុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា គឺជំរុញពាណិជ្ជកម្មអន្ដរជាតិ ដោយបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍។

ក្នុងវេទិកាសារព័ត៌មានលើកទី៥ ស្ដីពី«សន្ដិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តថា ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលដែលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។ ជាមួយគ្នានេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា ការទូតសេដ្ឋកិច្ចនេះ ស្ទើរតែទាំងស្រុងក្នុងការរួមចំណែករក្សាកំណើនសេដ្ឋកិច្ចនៃប្រទេស, បង្កើតការងារ, ពង្រឹងគុណភាពនៃវិស័យអប់រំ និងសុខាភិបាល ដែលនេះ គឺជាការចូលរួមចំណែកក្នុងការបន្តកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីរូបនេះ បានបញ្ជាក់ថា ការទូតសេដ្ឋកិច្ចទៅក្រៅប្រទេសរបស់កម្ពុជា បន្តស្ដែងឡើងចំនួន ៣ចំណុច៖ ទី១. តាមរយៈជំនួបទ្វេភាគីរដ្ឋាភិបាល-រដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយផលិតផលកម្ពុជា វិស័យទេសចរណ៍ និងតែងតែជំរុញរដ្ឋាភិបាលបរទេសនីមួយៗ លើកទឹកចិត្តវិស័យឯកជនរបស់ខ្លួនឱ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។

ចំពោះ ចំណុចទី២. តាមរយៈជំនួបរវាងរដ្ឋាភិបាល និងវិស័យឯកជនបរទេស មិនថានៅបរទេស ឬនៅកម្ពុជា គឺសុទ្ធសឹងជាការចូលរួមផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាធុរកិច្ចតូចឬធំ, សំណេះសំណាលគ្នាផ្ទាល់ជាមួយបណ្តាក្រុមហ៊ុនបរទេស ខ្នាតតូច មធ្យម និងធំ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី តែងតែប្រឹងប្រែងបញ្ចុះបញ្ចូលធុរជន និងវិនិយោគិនបរទេសឱ្យមកបង្កើនទុន ឬមកដាក់ទុនរកស៊ីនៅកម្ពុជា ដែលនេះជាឱកាស ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។

ចំណែក ចំណុចទី៣. តួនាទីរបស់រដ្ឋមន្ត្រីនៃក្រសួងនីមួយៗ តាមរយៈការចូលរួមពិព័រណ៍ និងការបង្កើតព្រឹត្តិការណ៍ផ្សេងៗ នៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម បច្ចេកវិទ្យា ថាមពល ឧស្សាហកម្ម ការងារ ទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬអន្តរជាតិ។ ទាំងអស់នេះ គឺជាមុខព្រួញនៃការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការជំរុញពាណិជ្ជកម្មអន្ដរជាតិ បង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងលើកកម្ពស់វិស័យទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី