2025-01-26
ទូច សូរិយា
2025-01-26
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល កំពុងពិចារណាគិតគូបែងចែកចំណូលប្រមាណ ៧០% ដែលទទួលបានពីវិស័យរ៉ែ និងថាមពល យកទៅអភិវឌ្ឍន៍ក្នុងវិស័យអប់រំក្នុងខេត្តកណ្តាល។ នេះជាលើកឡើងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាខេត្ត ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤- ២០២៥។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ កាលពីថ្ងៃ២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន បានបន្តថា ជំហានដំបូង ត្រូវតម្រង់ទិសនៅកម្រិតបឋមសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនៅមូលដ្ឋានដែលកំពុងត្រូវការពង្រីកកម្រិតបឋមសិក្សាឱ្យកាន់តែច្រើន ដោយសារតែកំណើនសិស្សានុសិស្សខ្ពស់។
ក្នុងកម្មវិធីដដែល អភិបាលខេត្តកណ្ដាល បានស្នើឱ្យមន្ទីរអប់រំខេត្ត ស្រង់ទិន្នន័យចំនួនសាលារៀន សិស្ស ដែលកំពុងសិក្សាទាំង ៣កម្រិត រួមមានកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង និងការធ្វើផែនការអភិវឌ្ឍន៍ក្នុងវិស័យអប់រំបានចំគោលដៅ។ ជាមួយគ្នានេះ សាលារៀនគ្រប់កម្រិតសិក្សា ត្រូវចូលរួមប្រឡងប្រជែងការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ដោយមន្ទីរអប់រំខេត្ត ត្រូវដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ហើយអភិបាលក្រុង-ស្រុក ដឹកនាំចលនាជំរុញការចូលរួមប្រកួតប្រជែងនៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី