2025-04-03
ទូច សូរិយា
2025-04-03
ទូច សូរិយា
ភ្នំពេញ៖ មន្រ្តីអធិការកិច្ចម្ហូបអាហារនៃសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបង បានដុតកម្ទេចចោលនូវសាច់ជ្រូក គ្រឿងក្នុងជ្រូក និងខួរជ្រូក ចំនួន ៧០ការ៉ុង ដែលស្មើនឹង ១ ៤០០គីឡូក្រាម។ នេះបើតាមការចុះផ្សាយរបស់ ក.ប.ប. នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
សាច់ជ្រូក គ្រឿងក្នុងជ្រូក និងខួរជ្រូក ចំនួន ៧០ការ៉ុងនេះ ត្រូវបានមន្ត្រីក.ប.ប. ខេត្តបាត់ដំបង សហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពិនិត្យឃើញក្នុងរថយន្ត pick up ដែលនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចស្ទាក់ឃាត់ចាប់តាមដងផ្លូវបញ្ជូនទៅស្នងការខេត្តបាត់ដំបង។
មន្ត្រីជំនាញ បានបញ្ជាក់ថា សាច់ គ្រឿងក្នុង និងខួរនេះ មានការវេចខ្ចប់ និងដឹកជញ្ជូនពុំមានលក្ខណៈត្រឹមត្រូវសមស្រប គ្មានគុណភាព សុវត្ថិភាពតាមលក្ខខណ្ឌតម្រូវអនាម័យសម្រាប់មនុស្សបរិភោគឡើយ។គួរបញ្ជាក់ថា សាច់បង្កកខាងលើ ការដុតកម្ទេចចោលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្នុងទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុន្នី ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង៕
នាំមកជូនដោយ